????????????????????????????

23-Mar-2018

ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ លោក ទូច សម្បត្តិ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសម្របសម្រួលជាមួយអង្គការហ្គ្រេត GRET និង សៀដ CIRD ក្នុងការដឹកនាំសមាជិកក្រុមកសិករដាំបន្លែសុវត្ថិភាពធម្មជាតិចំនួន ៨នាក់ មកធ្វើទស្សនកិច្ចសិក្សាលើការដាំដុះបន្លែរបស់សហគមន៍កសិកម្ម តាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាសី ស្រុកថ្មគោល ខេត្តបាត់ដំបង ។