?????????????????????????? ???????????????????????????????????????

23-Mar-2018

ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ លោក តិច សារ៉ាេវុធ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមក្នុងមហាសន្និបាត ប្រចាំឆ្នាំ២០១៧ របស់សហគមន៍កសិកម្ម ពន្លឺថ្មីក្តីសង្ឃឹមនៃកសិករ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ដើម្បីរាយការណ៍ពីសកម្មភាពអនុវត្តឆ្នាំ២០១៧ ដោយទទួលបានប្រាក់ចំណេញក្នុងមួយហ៊ុន ១៣,២០០រៀល។ 

  • សមាជិកសរុបចំនួន ១៣១នាក់ ស្រី ៧៦នាក់
  • ចំនួនហ៊ុន ៥៥០ហ៊ុន 
  • តម្លៃក្នុងមួយហ៊ុន ១០០,០០០រៀល
  • មុខរបរកំពុងដំណើរការ គឺ ផ្តល់ឥណទាន, លក់ការុងច្រកស្រូវ, និងលក់ស្រូវចំណី