មហាសន្និបាតប្រចាំឆ្នាំ២០១៧ សហគមន៍កសិកម្មតាសែនចំរើនផល

23-Mar-2018

ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រីក្រោមឱវាទ រួមជាមួយលោក អោម សាវន ប្រធានការិយាល័យកសិកម្មស្រុកកំរៀង បានចូលរួមក្នុងមហាសន្និបាតលើកទី៦ ប្រចាំឆ្នាំ២០១៧ របស់សហគមន៍កសិកម្ម តាសែនចំរើនផល ស្ថិតនៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ដើម្បីរាយការណ៍ពីសកម្មភាពអនុវត្តឆ្នាំ២០១៧ ដោយទទួលបានប្រាក់ចំណេញក្នុងមួយហ៊ុន ១៣,០០០រៀល។ សហគមន៍ក៏បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការត្រួតពិនិត្យ ព្រមទាំងបានអនុម័តផែនការបន្តសម្រាប់ឆ្នាំ២០១៨។

  • សមាជិកសរុបចំនួន ២១៩នាក់ ស្រី ១២៩នាក់
  • មុខរបរកំពុងដំណើរការ គឺ ផ្តល់ឥណទានដល់សមាជិក និងលក់ពូជពោត, សណ្តែកសៀង
  • ចំនួនភាគហ៊ុនសរុប ៦៩២ហ៊ុន ស្មើនឹង            ៣៤,៦០០,០០០រៀល
  • មូលនិធិបម្រុង                                              ១១,២៨២,៥៥០រៀល
  • មូលនិធិបណ្តុះបណ្តាល                                 ២,២១៣,១០០រៀល
  • ប្រាក់អំណោយ                                             ៩០,៦៨៦,៧០០រៀល
  • ភាគលាភដែលទទួលបាន                              ១៣,០០០រៀលក្នុងមួយហ៊ុន
  • បញ្ហាចំបងគឺ
    1. ខ្វះទីស្នាក់ការសម្រាប់ធ្វើការ
    2. សមាជិកមួយចំនួនចំណាកស្រុក
    3. សមាជិកមួយចំនួនមិនបានសងបំណុលដល់សហគមន៍ ។
  • សមាសភាពក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិថ្មី៖
    1. អ្នកស្រី យឹម សារ៉េន              ប្រធានក្រុមប្រឹក្សាភិបាល
    2. លោក ឈឹម ចាន់ធូ               អនុប្រធាន
    3. អ្នកស្រី ឯក សេងហុង           ហេរញ្ញិក
    4. អ្នកស្រី តែម សុផា                លេខា
    5. អ្នកស្រី ណុប សុខឃឿន       បេឡា ។
  • សមាសភាពគណៈកម្មាធិការត្រួតពិនិត្យសម្រាប់អាណត្តិថ្មី៖
    1. លោក គឹម ចៅហូ                 ប្រធានគណៈកម្មាធិការត្រួតពិនិត្យ
    2. អ្នកស្រី អៀង ឌឿន               អនុប្រធាន
    3. អ្នកស្រី អ៊ុក ស៊ីថា                  សមាជិក ។
  • ទិសដៅបន្ត៖
    1. ទារប្រាក់សមាជិកដែលជំពាក់សហគមន៍កសិកម្មមកវិញ
    2. ផ្តល់ឥណទានឲ្យសមាជិកខ្ចីឲ្យបាន ២០០លានរៀល ។