ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រីក្រោមឱវាទ រួមជាមួយលោក អោម សាវន ប្រធានការិយាល័យកសិកម្មស្រុកកំរៀង បានចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំ២០១៧ របស់សហគមន៍កសិកម្មសាមគ្គីអូរដា ស្ថិតនៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ដើម្បីរាយការណ៍ពីសកម្មភាពអនុវត្តឆ្នាំ២០១៧ ដោយទទួលបានប្រាក់ចំណេញក្នុងមួយហ៊ុន ១១,៦០០រៀល។ សហគមន៍ក៏បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការត្រួតពិនិត្យ ព្រមទាំងបានអនុម័តផែនការបន្តសម្រាប់ឆ្នាំ២០១៨។
- សមាជិកសរុបបច្ចុប្បន្ន ៧៣នាក់ ស្រី ៤០នាក់
- មុខរបរកំពុងដំណើរការ៖ គឺការផ្តល់ឥណទានប្រាក់ដល់សមាជិក
- ចំនួនហ៊ុនសរុប ៤០៤ហ៊ុន ស្មើនឹង ៤០,៤០០,០០០រៀល
- ភាគលាភដែលទទួលបានគឺចំនួន ១១,៦០០រៀលក្នុងមួយហ៊ុន
- បញ្ហាចំបង
- ខ្វះទីស្នាក់ការសម្រាប់ធ្វើការ
- សហគមន៍ធ្វើការបិទបញ្ជី និងរៀបចំរបាយការណ៍មិនបានត្រឹមត្រូវនៅឡើយ
- សមាជិកមួយចំនួនមិនព្រមសងបំណុលសហគមន៍ដែលបានខ្លី ។
- សមាសភាពក្រុមប្រឹក្សាភិបាលជាប់ឆ្នោតសម្រាប់អាណត្តិថ្មី៖
- លោក សឹង សយ ប្រធានក្រុមប្រឹក្សាភិបាល
- អ្នកស្រី ជឹម ចន្នី អនុប្រធាន
- លោក ឈុំ ចក់ ហេរញ្ញិក
- អ្នកស្រី ស៊ុយ សុភា បេឡា
- លោក ជ្រ ហ៊ លេខា ។
- សមាសភាពគណៈកម្មាធិការត្រួតពិនិត្យជាប់ឆ្នោតសម្រាប់អាណត្តិថ្មីមាន៖
- លោក វ័យ ហឿង ប្រធានគណៈកម្មាធិការត្រួតពិនិត្យ
- អ្នកស្រី សើ ភាព អនុប្រធាន
- លោក អឹម សារ៉ន សមាជិក ។
- ទិសដៅបន្ត៖
- ទារប្រាក់សមាជិកដែលជំពាក់សហគមន៍កសិកម្មមកវិញ
- ផ្តល់ឥណទានឲ្យសមាជិកខ្ចីឲ្យបន្ត ។

