Annual General Meeting

14-Mar-2018

នាព្រឹកថ្ងៃព្រហស្បតិ៍០៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវថ្ងៃទី០៨ខែ មីនា ឆ្នាំ ២០១៨ តំណាងការិ.អភិវឌ្ឍន៍សហគមន៍កសិម្ម បានរួមដំណើរជាមួយលោកង៉ែត​ ធារ៉ា​ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​  និងនេសាទខេត្តរតនគិរី​ ចូលរួមពិធីមហាសន្និបាតរបស់សហគមន៍កសិកម្មសាមគ្គីម៉ឺនថាំង​ ស្ថិតនៅភូមិម៉ឺនថាំង​ ឃុំតឺន ស្រុកកូនមុំ​ ខេត្តរតនគិរី​ ដែលកសិករចូលរួមសរុបចំនួន៥៣នាក់​ ស្រី២២នាក់។ សហគមន៍កសិកម្មសាមគ្គីម៉ឺនថាំងមានសមាជិក៤០នាក់ស្រី១២នាក់​ ចំនួនហ៊ុនសរុប៥១ហ៊ុន ស្មើនឹង១,៥៣០,០០០៛។ មុខរបរចំនួន០៤ (លក់សម្ភារៈកសិកម្ម, ឥណទានកសិកម្ម, ទិញលក់សា្វយចន្ទីរ​ និងសេវាកម្មត្រាក់ទ័រ) ដែលមានការគាំទ្រដោយអង្គការ ឌីភីអេ (DPA) ប្រចាំខេត្តរតនគិរី។