នាព្រឹកថ្ងៃព្រហស្បតិ៍០៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវថ្ងៃទី០៨ខែ មីនា ឆ្នាំ ២០១៨ តំណាងការិ.អភិវឌ្ឍន៍សហគមន៍កសិម្ម បានរួមដំណើរជាមួយលោកង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ចូលរួមពិធីមហាសន្និបាតរបស់សហគមន៍កសិកម្មសាមគ្គីម៉ឺនថាំង ស្ថិតនៅភូមិម៉ឺនថាំង ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ដែលកសិករចូលរួមសរុបចំនួន៥៣នាក់ ស្រី២២នាក់។ សហគមន៍កសិកម្មសាមគ្គីម៉ឺនថាំងមានសមាជិក៤០នាក់ស្រី១២នាក់ ចំនួនហ៊ុនសរុប៥១ហ៊ុន ស្មើនឹង១,៥៣០,០០០៛។ មុខរបរចំនួន០៤ (លក់សម្ភារៈកសិកម្ម, ឥណទានកសិកម្ម, ទិញលក់សា្វយចន្ទីរ និងសេវាកម្មត្រាក់ទ័រ) ដែលមានការគាំទ្រដោយអង្គការ ឌីភីអេ (DPA) ប្រចាំខេត្តរតនគិរី។


