ការតាំងពិព័រណ៍បន្លែ និងផ្លែឈើ ដើម្បីបង្ហាញពីសក្តានុពល និងភាពរីកចម្រើនលើវិស័យកសិកម្ម

11-Mar-2018

នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨៖មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយមន្ទីរកិច្ចការនារី គម្រោងសាកវប្បកម្មកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងអាហារូត្ថម្ភ (CHAIN) សហគមន៍កសិកម្ម ក្រុមកសិករផលិតបន្លែ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន អាជីវករ និងអង្គការក្រៅរដ្ឋា ភិបាល បានរៀបចំការតាំងពិព័រណ៍បន្លែ និងផ្លែឈើ ដើម្បីបង្ហាញពីសក្តានុពល និងភាពរីកចម្រើនលើវិស័យកសិកម្ម ក្រោមអធិបតីយភាពឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ នៅតាមបណ្តោយផ្លូវមាត់ទន្លេ ក្នុងទីរួមខេត្តក្រចេះ។