










នៅថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ០២ ខែមីនា ឆ្នាំ២០១៨៖ មន្ទីរកសិកម្មសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ មានរៀបចំកិច្ចប្រជុំជាមួយក្រុមបេសកកម្មគាំទ្រការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ដោយមានការអញ្ជើញចួលរួមពី ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ លោកបណ្ឌិត មាស ពិសិដ្ឋ នាយកម្មវិធី ASPIRE និងក្រុមការងារមកពី IFADរួមទាំងថ្នាក់ដឹកនាំ មន្ទីរ និងមន្រ្តីអនុវត្តកម្មវិធី។ បន្ទាប់ពីកិច្ចប្រជុំក្រុមការងារបានអញ្ជើញចុះជួបជាមួយសហគមន៍អភិវឌ្ឍន៍កសិកម្មនៅឃុំកោះខ្ញែរ ស្រុកសំបូរ និងចុះពិនិត្យទីតាំងស្តារប្រឡាយ នៅឃុំពង្រ ស្រុកឆ្លូង ផងដែរ។