ព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ មន្ត្រីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមធ្វើមហាសន្និបាតបូកសរុបប្រចាំឆ្នាំ របស់សហគមន៍កសិកម្មឧត្តមមានជ័យដីឡូតិ៍
ជាលទ្ធផល÷
- សហគមន៍រកចំណូលបានពីរដាក់ប្រាក់កម្ចីទៅអោយសមាជិកមានចំនួន ៧,៦៥០,០០០៛ ហើយចំណាយទៅវិញក្នុងមុខរបរនេះមានចំនួន ២៦៩,០០០៛
- សហគមន៍រកចំណូលបានពីរ មុខរបរកែច្នៃអង្ករមានចំនួន ៣,៥២៥,០០០៛ ហើយចំណាយទៅវិញក្នុងមុខរបរនេះមានចំនួន ៣,១៣៩,០០០៛
- សហគមន៍រកចំណូលបានពីរសេវាកម្មកិនស្រូវមានចំនួន ១,៣៣៥,៨០០៛ ហើយចំណាយទៅវិញក្នុងមុខរបរនេះមានចំនួន ១,២២៥,៨០០៛
- សហគមន៍រកចំណូលបានពីរសេវាកម្មគោយន្តមានចំនួន ៨០,០០០៛ ហើយគ្មានការចំណាយទៅលើមុខរបរនេះវិញទេ
- សហគមន៍រកចំណូលបានពីរសេវាកម្មលក់ថ្នាំកសិកម្ម និងជីកសិកម្មមានចំនួន ៦,៣២៥,០០០៛ ហើយចំណាយទៅវិញក្នុងមុខរបរនេះមានចំនួន ៥,២៦៥,០០០៛
ដូចនេះសហគមន៍ឧត្តជ័យដីឡូតិ៍ រកបានប្រាក់ចំណេញសំរាប់ឆ្នាំ២០១៧ មានចំនួន ៩,០១៧,០០០៛
- ហើយមហាសន្និបាតនេះ មានសមាជិតសហគមន៍ចូលរួមសរុបចំនួន ៤៧នាក់ ស្រី ៣១នាក់




