







ថ្ងៃពុធ-ព្រហស្បតិ៍ ៧-៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី៧-៨ ខែកុម្ភះ ឆ្នាំ២០១៨ ការិយាល័យអភិវឌ្ឍន៍
សហគមន៍កសិកម្ម ខេត្ត បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួម និងជួយសម្របសម្រួលវគ្គ
បណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ស្តីពី ការអភិវឌ្ឍន៍មុខជំនួញរបស់សហគមន៍កសិកម្មអ្នកចូលរួមសរុបចំនួន
២៧នាក់/ស្រ្តី១២នាក់លើ១៤សហគមន៍កសិកម្ម ក្រោមអធិបតីភាពលោក អ៊ុក សារឿនអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍
សហគមន៍កសិកម្ម និង លោកម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។