ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា ពស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមមន្រ្តីការិយាល័យ០១នាក់ ចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំខួបលើកទី៥ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងផែនការណ៍សកម្មភាពបន្តឆ្នាំ២០១៨ នៃសហគមន៍កសិកម្មទឹកចិត្តកសិករគារមានជ័យ ស្ថិតនៅភូមិតាណាក ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ មានអ្នកចូលរួមសរុប១៨៩ នាក់ ស្រី១០៤ នាក់។ ក្នុងម្នាក់ចំណេញបាន២៤២០០រៀលក្នុងមួយហ៊ុន។


