ចុះតាមដានការអនុវត្តរបស់សហគមន៍កសិកម្មចំនួន២

22-Jan-2018

នៅថ្ងៃសៅរ៍ ទី៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១  ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ លោក ង៉ែត សុគន្ធាប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ បានជូនក្រុមបេសកកម្មរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ចុះតាមដានការអនុវត្តរបស់សហគមន៍កសិកម្មចំនួន២ (សហគមន៍កសិកម្មកន្ទួតរុងរឿង និងសហគមន៍កសិកម្មអង្រ្គងរុងរឿង ស្ថិតនៅឃុំកន្ទួត)ដើម្បីស្វែងយល់ពីការអនុវត្ត និងស្វែងរកបញ្ហាដែលជួបប្រទះ ។