ការចុះស្រង់ទិន្នន័យសហគមន៍កសិកម្មក្នុងស្រុកគាស់ក្រឡ

15-Jan-2018

ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគម៍កសិកម្ម នៃមន្ទីរកសកិម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងមន្រ្តីការិយាល័យ០២រូប បានចុះពង្រឹងសហគមន៍ និងចុះស្រង់ទិន្នន័យសហគមន៍កសិកម្មចំនួន៨គឺ៖

  1. សហគមន៍កសិកម្មគាស់ក្រឡភក្ដីរស្មីរុងរឿង មានសមាជិកសរុប១៨៤នាក់ ស្រី១៣០  និងមានដើមទុនសរុបចំនួន៧៩,៣០៥,៥០០រៀល។
  2. សហគមន៍កសិកម្មព្រះផុសពន្លឺថ្មី មានសមាជិកសរុប២៥៧នាក់ ស្រី១៥៦  និងមានដើមទុនសរុប៤៨,៤០៥,៦០០រៀល។
  3. សហគមន៍កសិកម្មពន្លឺសាមគ្គី មានសមាជិកសរុប៧១នាក់ ស្រី៤៧  និងមានដើមទុនសរុប២៩,៩៧១,០០០រៀល។
  4. សហគមន៍កសិកម្មឆ្នាល់មាន់សាមគ្គី មានសមាជិកសរុប៣៩៣នាក់ ស្រី២១៨  និងមានដើមទុនសរុប១០០,៨២៦,៣០០រៀល។
  5. សហគមន៍កសិកម្មអមតធិបតី មានសមាជិកសរុប១៤៥នាក់ ស្រី៦៤  និងមានដើមទុនសរុប២១,៨២២,៥២៤រៀល។
  6. សហគមន៍កសិកម្មឆ្នាល់មាន់សាមគ្គីរុងរឿង មានសមាជិកសរុប១៥០នាក់ ស្រី៩៩  និងមានដើមទុនសរុប៦៣,០១០,២០០រៀល។
  7. សហគមន៍កសិកម្មព្រៃភ្ញាស់  មានសមាជិកសរុប៣៦នាក់ ស្រី២  និងមានដើមទុនសរុប៥,៤៤២,០៨២រៀល។
  8. សហគមន៍កសិកម្មពន្លកថ្មី មានសមាជិកសរុប៥៦នាក់ ស្រី២០  និងមានដើមទុនសរុប១៣,៧១៩,៩០០រៀល។