ថ្ងៃទី១៥-១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ លោកអនុប្រធានមន្ទីរ មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្រ្តីការិយាល័យកសិ-ឧស្សាហកម្មបានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការណែនាំសម្រាប់ផលិតកម្មកសិកម្មតាមកិច្ចសន្យានៅកម្ពុជា ដែលរៀបចំឡើងដោយ នាយកដ្ឋានកសិ-ឧស្សាហកម្ម ក្រោមអធិបតីភាពលោកបណ្ឌិត ភាជ គង់ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៅសណ្ឋាគារប៉ារ៉ាឌី នៃខេត្តសៀមរាប។ សិក្ខាសាលាមានគោលបំណងសំខាន់គឺ ដើម្បីបង្កើនការយល់ដឹងអំពីការអនុវត្តភាពជាដៃគូ ការផ្តល់សេវា និងជំរើសនៃវិធីសាស្រ្តនានា ក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យានៅកម្ពុជា។