ប្រជុំសិក្សាលើទីផ្សារ និងការកែច្នៃផលិតផលសហគមន៍កសិកម្ម

04-Jan-2018

នាព្រឹកថ្ងៃពុធ ២រោច ខែបុស្ប ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៨ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រជុំពិភាក្សាជាមួយសហគមន៍កសិកម្មចំនួន៤ គឺសហគមន៍កសិកម្មសម្បត្តិមូលដ្ឋាន,សាមគ្គី,ស្ទឹងសង្កែ,បាណន់ ដើម្បីសិក្សាលើទីផ្សារ និងឈានចូលការកែច្នៃផលិតផលកសិកម្ម នៅការិយាល័យអភិវឌ្ឍន៍សហគន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។