វេទិកាពិគ្រោះយោបល់លើកទី៣ ស្តីពីកិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្មនៅកម្ពុជា

03-Jan-2018

នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយសហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់ បានបើវេទិកាពិគ្រោះយោបល់លើកទី៣ ស្តីពីកិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្មនៅកម្ពុជារបស់បណ្តាញភ្នាក់ងារអភិវឌ្ឍន៍សហគមន៍កសិកម្មជាមួយអ្នកពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧។ នៅក្នុងវេទិកានេះមានគោលបំណងចែករំលែក និងផ្លាស់ប្តូរព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់សមាជិកបណ្តាញទាំង  និងដើម្បីកំណត់កត្តាលើកទឹកចិត្ត​ និងសិទ្ធអនុគ្រោះរបស់រដ្ឋាភិបាលចំពោះសហគមន៍កសិកម្ម។ អ្នកចូលរួមនៅក្នុងវេទិកានេះមានប្រហែល៩០នាក់ដែលមកពី២៥រាជធានី ខេត្ត ក្រុង។