ថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំមហាសន្និបាតកំណើតដំបូង សហគមន៍កសិកម្ម ពេទ្យសត្វឆ្នើម ។ ដោយមានការគាំទ្រពីអង្គការ ភឹម ។ ស្ថិតនៅភូមិ ចរឹត ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ដោយមានការចូលរួមពី អភិបាលងស្រុក កណ្តៀង ប្រធានមន្ទីរកសិកម្ម ប្រធានការិយាល័យកសិកម្ម ស្រុកកណ្តៀង ប្រធានការិយាល័យ បសុព្យាបាលសត្វ អនុប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម និងសមាជិកសហគន៍កសិកម្មចំនួន ២៧ នាក់ ។