ថ្ងៃព្រហស្បត្តិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំមហាសន្និបាតកំណើតដំបូង សហគមន៍កសិកម្ម ពេទ្យសត្វឆ្នើម ។ ដោយមានការគាំទ្រពីអង្គការ ភឹម ។ ស្ថិតនៅភូមិ សំរោង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ដោយមានការចូលរួមពី អភិបាលរងស្រុក ភ្នំក្រវ៉ាញ អនុប្រធានមន្ទីរកសិកម្ម ប្រធានការិយាល័យកសិកម្ម ស្រុកភ្នំក្រវាញ ប្រធានការិយាល័យ បសុព្យាបាលសត្វ ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម និងសមាជិកសហគន៍កសិកម្មចំនួន ៣៧ នាក់ ។