មហាសន្និបាតប្រចាំឆ្នាំ២០១៧ សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ

29-Dec-2017

ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា ពស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ លោក តិច សារ៉ាវុធ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក គឹម កុយ អនុប្រធានស្តីទីការិយាល័យកសិកម្មស្រុកសំឡូត បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៧ សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ ស្ថិតនៅភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីបូកសរុបលទ្ធផលការងារ និងរៀបចំផែនការបន្ត ។

ក្នុងឆ្នាំ២០១៧នេះ សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅបានទទួលបានផលចំណេញចំនួន ២០,០០០រៀល ក្នុងមួយហ៊ុន ដែលបានមកពីការធ្វើប្រតិបត្តិការមុខរបរចំនួន ៤ គឺ

  1. ការធ្វើឥណទាន,
  2. លក់ចំណីសត្វ,
  3. លក់ប្រេងឥន្ធនៈ
  4. វេរប្រាក់តាមរយៈ True Money

​​​​​​​