ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៧ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញចូលរួមមហាសន្និបាតសហគមន៍កសិកម្មតាតោកទល់ដែន ស្ថិតនៅភូមិអូរននោង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។
ជាលទ្ធផល៖ សហគមន៍មានមុខរបរចំនួន ៣គឺ៖
- ឥណទាន៖ ទទួលបានចំណូល ២,៣០០,០០០រៀល
- មុខរបរផ្គត់ផ្គង់៖ ទទួលបានចំណូលសរុប ៣,០០០,០០០រៀល (លក់អង្ករ ១,៤០០,០០០រៀល, លក់កន្ទក់ ១,៦០០,០០០រៀល)
- មុខរបរទីផ្សារ៖ លក់មាន់ទទួលបានចំណូល ២៥០,០០០រៀល
- សេវាវេរលុយតាមtrue money៖ ទទួលបានចំណូល ៨៦០,០០០រៀល
សរុបចំណូល ៦,១៦,០០០ រៀល
ចំណេញសុទ្ធ ៥,១៥០,០០០ រៀល
បែងចែក៖
- ផលលាភ ៥៥% ទទួលបាន ២២,៣០៣រៀល/ហ៊ុន
- មូលនិធិបម្រុង ២០% ស្មើ ១,៣០០,០០០រៀល
- មុលនិធិបណ្តុះបណ្តាល ៣% ស្មើ ១៥៤,៥០០រៀល
- លើកទឹកចិត្តអ្នកដឹកនាំ ១០% ស្មើ ៥១៥,០០០រៀល
- មូលនិធិសង្គម ២% ស្មើ ១០៣,០០០រៀល
- ស្ថាបនាសហគមន៍ ២% ស្មើ ១០៣,០០០រៀល
- រដ្ឋបាល ៣% ស្មើ ១៥៤,៥០០រៀល
