មហាសន្និបាតប្រចាំឆ្នាំ២០១៧ សហគមន៍កសិកម្មតាតោកទល់ដែន

28-Dec-2017

ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៧ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញចូលរួមមហាសន្និបាតសហគមន៍កសិកម្មតាតោកទល់ដែន ស្ថិតនៅភូមិអូរននោង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

ជាលទ្ធផល៖ សហគមន៍មានមុខរបរចំនួន ៣គឺ៖

  1. ឥណទាន៖ ទទួលបានចំណូល ២,៣០០,០០០រៀល
  2. មុខរបរផ្គត់ផ្គង់៖ ទទួលបានចំណូលសរុប ៣,០០០,០០០រៀល (លក់អង្ករ ១,៤០០,០០០រៀល, លក់កន្ទក់ ១,៦០០,០០០រៀល)
  3. មុខរបរទីផ្សារ៖ លក់មាន់ទទួលបានចំណូល ២៥០,០០០រៀល
  4. សេវាវេរលុយតាមtrue money៖ ទទួលបានចំណូល ៨៦០,០០០រៀល

សរុបចំណូល ៦,១៦,០០០ រៀល

ចំណេញសុទ្ធ ៥,១៥០,០០០ រៀល

បែងចែក៖

  1. ផលលាភ ៥៥% ទទួលបាន ២២,៣០៣រៀល/ហ៊ុន
  2. មូលនិធិបម្រុង ២០% ស្មើ ១,៣០០,០០០រៀល
  3. មុលនិធិបណ្តុះបណ្តាល ៣% ស្មើ ១៥៤,៥០០រៀល
  4. លើកទឹកចិត្តអ្នកដឹកនាំ ១០% ស្មើ ៥១៥,០០០រៀល
  5. មូលនិធិសង្គម ២% ស្មើ ១០៣,០០០រៀល
  6. ស្ថាបនាសហគមន៍ ២% ស្មើ ១០៣,០០០រៀល
  7. រដ្ឋបាល ៣% ស្មើ ១៥៤,៥០០រៀល