ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ការិយ័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំមហាសន្និបាតកំណើតដំបូង សហគមន៍កសិកម្ម ដែលប្រព្រឹត្តទៅនៅបរិវេនវត្ត កណ្តឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ដោយមានការចូលរួមពី លោកអភិបាលស្រុក បាកាន លោកមេឃុំ ត្រពាំងជង មេឃុំស្នាមព្រះ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចំនួន ៣ នាក់ (ស្រី ១ នាក់) មន្រ្តីសម្របសម្រួលផ្នែកបន្លែស្រុកបាកាន ចំនួន ៣ នាក់ (ស្រី ១ នាក់) និងកសិករចំនួន ៣៧ នាក់ (ស្រី ២០ នាក់)។