ថ្ងៃពុធ .៣កើតដល់ថ្ងៃសុក្រ ០៥កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ គ.ស ២០១៧ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសា ខេត្តព្រះវិហារ បានចុះត្រួតពនិត្យ និងកែតម្រូវបញ្ជីគណនេយ្យសហគមន៍កសិកម្មនៅស្រុកសង្គមថ្មី និងស្រុករវៀង ក្រោមការគាំទ្រដោយគម្រោងអាជីវកម្មប្រកបដោយនិរន្តភាព(CSBD) របស់អង្គការទស្សនៈពិភពលោក:
1- សហគមន៍កសិកម្មរអារួមគ្នាអភិវឌ្ឍន៍ មាន
- សមាជិក២២២នាក់(ស្រី១៨១នាក់) - ភាគហ៊ុនសរុប ៤៤៧៥ហ៊ុន
-ទុន២០១៧មាន ១០៤ ៩១៧ ៩០០៛ -លក់ស្រូវសរីរាង្គបាន៦៥.៩១២តោន(កុងត្រា ៨៩.៥០០តោន)
2-សហគម៍កសិកម្មសែនគង់អភិវឌ្ឍន៍ មាន
- សមាជិក៣៣៩នាក់ (ស្រី២៩៩នាក់)
- ភាគហ៊ុនសរុប ៧៤១២ហ៊ុន
-ទុន២០១៧មាន ១៩៥,៨៥៧,៨០០៛
-គិតត្រឹមថ្ងៃ២០ ខែធ្នូ នេះ ចំណូលការប្រាក់បាន ៣៦, ០៥៦, ៣០០៛
3-សហគមន៍កសិកម្មរំដោះក្រពុំឈូកសាមគ្គី
- សមាជិក ១៤០នាក់(ស្រី៦៩)
-ភាគហ៊ុនសរុប ៣១៥៦ហ៊ុន
-ទុន២០១៧ មាន ១៣៩,៣៣៤,៦០០៛
-គិតត្រឹមថ្ងៃ២១ លក់ស្រូវសរីរាង្គបាន ៧៨តោន(ផែនការ៣៦៥តោន)




