Election of new leaders of the agricultural cooperative

22-Dec-2017

ព្រឹកថ្ងៃសុក្រ ៥រោច ខែ មិគសិរ ឆ្នាំ រកា ពស  ២៥៦១ ត្រូវនឹងថ្ងៃទី៨  ខែ ធ្នូ ឆ្នាំ ២០១៧ ខ្ញុំបាទ ជាមន្ត្រី ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មសហការណ៍ជាមួយអង្គការICSO បានសម្របសម្រួលអង្គប្រជុំស្តីពីការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់សហគមន៍កសិកម្មចម្រុះភូមិលុងឃុងស្ថិតនៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី​ ។លទ្ធផលបានជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន០៧ស្រី០២និងគណកម្មធិការត្រួតពិនិត្យចំនួន០៥និងស្រី០២នាក់ ។​ដោយមានការចូលរួមបោះឆ្នោតដោយសមាជិកចំនួន៦៣នាក់។