ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាបញ្ចប់គម្រោងបង្កើនប្រាក់ចំណូលប្រាក់គ្រួសារកសិករតាមរយះសហគមន៍កសិកម្មដែលគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា។ សហគមន៍កសិកម្មទាំង៤២ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានអញ្ចើញចូលរួមសិក្ខាសាលាដើម្បីរៀនសូត្រចំណេះដឹងនិងបទពិសោធន៍ពីគម្រោង។