ពិព័រណ៌ផ្សារណាត់បន្លែសុវត្ថិភាព និង ផលិតផលសុវត្ថិភាព (BFP)

15-Dec-2017

ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៧ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មបានសម្របសម្រួលសហគមន៍កសិកម្មចូលរួមពិព័រណ៌ផ្សារណាត់បន្លែសុវត្ថិភាពនិងផលិតផលសុវត្ថិភាព នៃគម្រោងជំរុញផលិតកម្មស្បៀងប្រចាំខេត្តបាត់ដំបងនៅទីលានសួនសន្តិភាពនាគបាញ់ទឹក ។

សហគមន៍កសិម្មបានចូលរួមមាន៖

  1. សហគមន៍កសិកម្មសេដ្ឋកិច្ចបៃតងសំឡូត និងសហគមន៍កសិកម្មសំឡូតរតនផល៖ ម្រេច ចេក ដូង ខ្នុរ ស្វាយ ចេកឆាប ល្មៀត អណ្តេង សាគូ សណ្តែកបាយ សណ្តែកសៀង 
  2. សហគមន៍កសិកម្មខាំកូ-គីឡូ៣៨៖ ទឹកឃ្មុំចិញ្ជឹម
  3. សហគមន៍កសិកម្មកសិករញញឹម៖ ត្រប់ ស្វាយ មៀន(តាង៉ែន) ល្ហុង
  4. សហគមន៍កសិកម្មព្រែកជីក៖ ម្នាស់
  5. សហគមន៍កសិកម្មច្រនៀងចែងពាសចម្រើនផល និងសហគមន៍កសិកម្មកន្ទឺ២សាមគ្គីបាណន់មានជ័យ៖ ក្រូចពោធិ៍សាត់, ក្រូចថ្លុង, ស្វាយកែវល្មៀត
  6. សហគមន៍កសិកម្មពន្លឺពេជ្រចិន្តា៖ ល្ហុង ក្រូចឆ្មារ
  7. សហភាពសហគមន៍កសិកម្មបាត់ដំបង៖ ស្រូវ អង្ករ ផ្ការំដួល សែនក្រអប ។

​​​​​​​