ថ្ងៃ៩-១១កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៧-២៩/១១/២០១៧ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី ការគ្រប់គ្រងកិច្ចការទីផ្សារ ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មក្នុងស្រុកគូលែន ខេត្តព្រះវិហារ មានអ្នកចូលរួមចំនួន ២៩នាក់ ស្រី១៣នាក់ គាំទ្រដោយកម្មវិធី ASPIRE។


