សិក្ខាសាលាផ្សព្វផ្សាយបញ្ចប់គម្រោង

05-Dec-2017

ថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាបញ្ចប់គម្រោងបង្កើនបា្រក់ចំណូលគ្រួសារកសិករតាមរយៈសហគមន៍ការជម្រុញខ្សែសង្វាក់ផលិតកម្មដំណាំស្រូវរបស់សហគមន៍កសិកម្ម ដែលមានការគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា។ សហគមន៍កសិកម្មទាំង៤២នៅក្នុងខេត្តកំពង់ឆ្នាំង​ត្រូវបានអញ្ជើញចូលរួមសិក្ខាសាលាដើម្បីរៀនសូត្រចំណេះដឹង និងបទពិសោធន៍ពីគម្រោង។ នៅក្នុង គម្រោងមានគោលបំណង លើកម្ពស់ប្រាក់ចំណូលគ្រួសារកសិករនៅទីជនបទតាមរយៈការអនុវត្តបច្ចេកទេសមុន និងក្រោយការប្រមូលផលស្រូវរបស់កសិករ និងសមាជិកសហគមន៍កសិកម្មដើម្បីបង្កើនបរិមាណផល និងគុណភាពស្រូវ ព្រមទាំងតម្រង់ទិសដៅទៅកាន់ទីផ្សារ។