Training on Entrepreneurship for Agricultural Cooperative

30-Nov-2017

ថ្ងៃទី ២៧ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សហគ្រិនភាព ដល់សហគមន៍កសិកម្មចំនួន ១១ ​ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលទទួលបានការឧបត្ថម្ភពីកម្មវិធី បច្ចេកទេសកសិកម្មថ្មីដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ (ASPRIE) . ដែលមានសិក្ខាកាមសរុបចំនួន ៥៤នាក់ ស្រី ១៧នាក់ ។

សហគមន៍កសិកម្មដែលបានចូលរួមមាន៖

  1. សហគមន៍កសិកម្មមានជ័យរស្មីរុងរឿង
  2. សហគមន៍កសិកម្មសំឡូតសាមគ្គី
  3. សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ
  4. សហគមន៍កសិកម្មតាតោកទល់ដែន
  5. សហគមន៍កសិកម្មសេដ្ឋកិច្ចបៃតងសំឡូត
  6. សហគមន៍កសិកម្មកសិករញញឹម
  7. សហគមន៍កសិកម្មខាំកូ-គីឡូ៣៨
  8. សហគមន៍កសិកម្មព្រែកជី
  9. សហគមន៍កសិកម្មពន្លឺរស្មីស្តុកប្រវឹក
  10. សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា
  11. សហគមន៍កសិកម្មសាមគ្គីអូរដា ។