នាថ្ងៃទី២២-២៤ខែ វិច្ឆិកាឆ្នាំ២០១៧ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីៈគោលការណែនាំ ផលិតកម្មកសិកម្មតាមកិច្ចសន្យានៅកម្ពុជា នៅខេត្តបាត់ដំបងដែលរៀបចំដោយនាយកដ្ឋានកសិ-ឧស្សាហកម្ម ។ សិក្ខាសាលានេះមានគោលបំណងបណ្តុះបណ្តាលដល់មន្ត្រីបង្គោលតាមខេត្តគោលដៅទាំងប្រាំមួយរួមមាន ខេត្តកំពង់ឆ្នាំ ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ សម្រាប់អនុវត្តជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជួយសម្របសម្រួលធ្វើកិច្ចកុងត្រាជាមួយឈ្មួញឬក្រុមហ៊ុននានាដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមផលិតផងដែរ ៕