ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៖ ថ្ងៃទី22-24/11/2017 ការិ.អភិវឌ្ឍន៍សហគមន៍កសិកម្មបានរៀបចំវគ្គបណ្តុះបណ្តាលអំពី សហគ្រិនភាព(Entrepreneurship)ដល់ក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មចំនួន៥សហគមន៍នៅស្រុកជាំក្សាន្ត ក្រោមការគាំទ្ររបស់កម្មវិធីASPIRE នៃមន្ទីរកសិកម្ម រ.ន ខេត្តព្រះវិហារ ។ ជាការចាំបាច់ណាស់, ការផ្តល់គំនិតដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មឲ្យមានគំនិតផ្តួចផ្តើមក្នុងការធ្វើអាជីវកម្ម និងការពង្រីកមុខរបរ ប្រកបដោយទស្សនៈទូលំទំលាយ អាចកំណត់ឬដឹងនូវឱកាសធុរៈកិច្ចថ្មីៗក្នុងបរិយាកាសនានា ។