នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានរៀបចំកិច្ចប្រជុំក្រោអធិបតីភាពលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីលោក-លោកស្រីប្រធានការិយាល័យជំនាញខេត្ត-ស្រុក សរុបចំនួន ២៥នាក់/ស្រី ០៨នាក់ ក្រោមរបៀបវរៈ៖ -ពង្រឹងការងារគ្រប់គ្រងមន្រ្តីរាជការ និងវិន័យ -ជំរុញការងារផ្សព្វផ្សាយបណ្តាញសង្គមការិយាល័យជំនាញខេត្ត-ស្រុក -ជំរុញការងារសមាគមមិត្តបុគ្គលិករបស់មន្ទីរ -ជំរុញការងារសមាហរណកម្មថ្នាក់ខេត្ត -ការងារផ្សេង និងលើកទិសដៅអនុវត្តបន្ត។