????????????????????????????????????????????????

23-Nov-2017

ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទ បានចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មបាត់ដំបងមានជ័យ ដែលស្ថិតនៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីធ្វើការអនុម័តឈ្មោះសហគមន៍ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម ។

ជាលទ្ធផល អង្គមហាសន្និបាតកំណើតដំបូងបានអនុម័ត៖

  • ឈ្មោះសហគមន៍កសិកម្មបាត់ដំបងមានជ័យ
  • ប្រាក់សមាជិកភាពចំនួន ៥,០០០រៀល
  • ប្រាក់ភាគហ៊ុនចំនួន ១០០,០០០រៀលក្នុងមួយហ៊ុន
  • បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ៥នាក់ ស្រី ១នាក់
    • លោក មៀន ប៉េងលី ជាប្រធានក្រុមប្រឹក្សាភិបាល
    • លោក សឿប ផានិត ជាអនុប្រធាន
    • លោក គឹម ចាន់ថន ជាហេរញ្ញិក
    • លោក ស្រ៊ុន ស៊ីធាន ជាលេខា
    • អ្នកស្រី ឆាំ សារិត ជាសមាជិក
  • បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យចំនួន ៣នាក់
    • លោក អ៊ុច ស៊ីម ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ
    • លោក យ៉ែម រី ជាអនុប្រធាន
    • លោក ធន់ យឿប ជាសមាជិក ។

​​​​​​​