នៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានចូលរួមសម្របសម្រួល និងរៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម កសិករភូមិពង្រ ដែលមានអាសយដ្ឋាននៅភូមិ ពង្រ ឃុំ ស្រង់ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោក គឹម វិបុល អភិបាលរងស្រុកគងពិសី លោក ជូ សារឹម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ជា រដ្ឋា ប្រធានការិយាល័យកសិកម្ម ស្រុកគងពិសី និងលោក អូន ប៉េង មេឃុំស្រង់។ មហាសន្និបាតមានប្រជាជនចូលរួមសរុបចំនួន ៤៦នាក់ ស្រី ២១នាក់។