មហាសន្និបាទកំណើតដំបូងដល់សហគមន៍ដែលមានឈ្មោះថា« សហគមន៍កសិកម្មពេទ្យសត្វឆ្នើមដើម្បីអភិវឌ្ឍន៍ស្រុកទឹកផុស»

22-Nov-2017

កាលព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តកំពង់ឆ្នាំងបានសហការជាមួយអង្គការភីន (PIN) ប្រារព្ធពិធីមហាសន្និបាទកំណើតដំបូងដល់សហគមន៍ដែលមានឈ្មោះថា« សហគមន៍កសិកម្មពេទ្យសត្វឆ្នើមដើម្បីអភិវឌ្ឍន៍ស្រុកទឹកផុស» ដែលមានអ្នកចូលរួមចំនួន ៤៧នាក់ នៅក្នុងឃុំចំនួន ៥ឃុំគឺ តាំងក្រសាំង, ចោងម៉ោង, អភិវឌ្ឍន៍, ទួលខ្ពស់ និង ក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។