ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានសម្របសម្រួលសហគមន៍កសិកម្មចំនួន ៤ ចូលរួមពិធីតាំងពិព័រណ៍ផលិតផលបន្លែ ផ្លែឈើខ្មែរ និងផលិតផលកែច្នៃលើកទី៩ និងទិវាដំឡូងមីលើកទី២ ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី ០៧ ដល់ ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ។




