?????????????????????????????????? ????????????????????????????????????

21-Nov-2017

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មថ្មីចំនួន ២ ដោយទទួលបានការឧបត្ថម្ភទាំងស្រុកពីគម្រោង ជំរុញផលិតកម្មស្បៀង (BFP) ប្រចាំខេត្តបាត់ដំបង ។

  1. សហគមន៍កសិកម្មអាងកំពីងពួយ ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង 
    • ប្រាក់សមាជិកចំនួន ១០,០០០រៀល/ម្នាក់
    • ប្រាក់ភាគហ៊ុនចំនួន ៥០,០០០រៀល/ហ៊ុន
    • សមាជិកបានដាក់ហ៊ុនមានចំនួន ៥៨នាក់ ស្រី ១៤នាក់
    • ហ៊ុនក្នុងសហគមន៍មានចំនួន  ៦០ហ៊ុន ស្មើនឹងទឹកប្រាក់ ៣,០០០,០០០រៀល
    • សមាសភាពក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មមានចំនួន ០៥នាក់ ស្រី ០១នាក់
      1. លោក សួង ហុក             ទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល
      2. អ្នកស្រី ឈិន សុភ័ណ្ឌ     ទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាភិបាល
      3. លោក សៀង គារ           ទទួលបន្ទុកជា ហេរញ្ញឹក
      4. លោក ប៊ុន ហ៊ត              ទទួលបន្ទុកជា លេខា
      5. លោក គង់ គឿន             ទទួលបន្ទុកជា សមាជិក
    • សមាសភាពគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មមានចំនួន ០៣នាក់ ស្រី ០០នាក់
      1. លោក មាស វង្ស             ទទួលបន្ទុកជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ
      2. លោក ព្រុំ ប៊ុនធឿន         ទទួលបន្ទុកជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ
      3. លោក ឡាន់ ឡែម          ទទួលបន្ទុកជាសមាជិក
    • មុខរបរសំខាន់របស់សហគមន៍កសិកម្មនេះ គឺ ការដាំបន្លែ ។
  2. សហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង
    • ឈ្មោះ៖ សហគមន៍កសិកម្មតាសីសាមគ្គី
    • ប្រាក់សមាជិកចំនួន ១០,០០០រៀល/ម្នាក់
    • ប្រាក់ភាគហ៊ុនចំនួន ៥០,០០០រៀល/ហ៊ុន
    • សមាជិកបានដាក់ហ៊ុនមានចំនួន សរុប ៦២នាក់ ស្រី ២៥នាក់
    • ចំនួនហ៊ុនក្នុងសហគមន៍មាន ១៥៥ហ៊ុន ស្មើនឹងប្រាក់ចំនួន ៧,៧៥០,០០០រៀល
    • សមាសភាពក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មមានចំនួន ០៥នាក់ ស្រី ០១នាក់
      1. លោក ណុប នុន                        ទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល
      2. លោក សោម ចន្ថា          ទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាភិបាល
      3. លោក ចៀង សុផាត        ទទួលបន្ទុកជា ហេរញ្ញឹក
      4. អ្នកស្រី សល់ វិមាន         ទទួលបន្ទុកជា លេខា
      5. លោក សេង សារុន         ទទួលបន្ទុកជា សមាជិក
    • សមាសភាពគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មមានចំនួន ០៣នាក់ ស្រី ០១នាក់
      1. លោក ឃិន ប៊ុនហាន      ទទួលបន្ទុកជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ
      2. អ្នកស្រី ញ្ញាណ សុភាព    ទទួលបន្ទុកជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ
      3. លោក ឈាន ដេត          ទទួលបន្ទុកជាសមាជិក
    • មុខរបរសំខាន់របស់សហគមន៍គឺ ការដាំបន្លែ ។