ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាស្តីពី ផែនការអាជីវកម្មសម្រាប់ថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ១០សហគមន៍ដែលមកពី ស្រុកសំឡូត ស្រុករតនមណ្ឌល និងស្រុកកំរៀង ដែលទទួលបានការគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ។
សិក្ខាកាមចូលរួមរួមមាន៖
១. សហគមន៍កសិកម្មមានជ័យរស្មីរុងរឿង ចំនួន ០៦ នាក់ ស្រី ០៣នាក់
២. សហគមន៍កសិកម្មសាមគ្គីអូរដា ចំនួន ០៥ នាក់ ស្រី ០១ នាក់
៣. សហគមន៍កសិកម្មកសិករញញឹម ចំនួន ០៥ នាក់ ស្រី ០១ នាក់
៤. សហគមន៍កសិកម្មតាសែនចម្រើនផល ចំនួន ០៥ នាក់ ស្រី ០១ នាក់
៥. សហគមន៍កសិកម្មខាំ-កូ គីឡូ ៣៨ ចំនួន ០៦ នាក់ ស្រី ០០ នាក់
៦. សហគមន៍កសិកម្មសំឡូតរតនៈផល ចំនួន ០៥ នាក់ ស្រី ០២ នាក់
៧. សហគមន៍កសិកម្មតាតោកទល់ដែន ចំនួន ០៥ នាក់ ស្រី ០២ នាក់
៨. សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ ចំនួន ០៥ នាក់ ស្រី ០២ នាក់
៩. សហគមន៍កសិកម្មសំឡូតសាមគ្គី ចំនួន ០៥ នាក់ ស្រី ០៣ នាក់
១០. សហគមន៍កសិកម្មសេដ្ឋកិច្ចបៃតងសំឡូត ចំនួន ០៥ នាក់ ស្រី ០៣ នាក់
សរុបសិក្ខាកាមចូលរួមមានចំនួន ៥២នាក់ ស្រី ១៨នាក់ ។





