នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមគ្រូបង្គោលផ្នែកដំណាំស្រូវ នៃគម្រោងជម្រុញផលិតកម្មស្បៀង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំធ្វើទិវាស្រែបង្ហាញ (ស្រូវសែនក្រអូប) នៅសហគមន៍កសិកម្ម ចំរើនកសិករ ភូមិស្វាយស្តុក ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ដែលមានកសិករចូលរួមចំនួន ៣៥ នាក់ (ស្រី ១៨ នាក់) ។
ទិន្នផលទទួលបានដូចខាងក្រោម៖
១. ស្រែទំលាប់កសិករទទួលបានទិន្នផល ៣១០០គ.ក្រ/ហ.ត
២. ស្រែបង្ហាញបច្ចេកទេសទទួលបានទិន្នផល ៣៩០០គ.ក្រ/ហ.ត