ទិវាស្រែបង្ហាញ (ស្រូវផ្ការំដួល)

20-Nov-2017

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមគ្រូបង្គោលផ្នែកដំណាំស្រូវ នៃគម្រោងជម្រុញផលិតកម្មស្បៀង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំធ្វើទិវាស្រែបង្ហាញ (ស្រូវផ្ការំដួល) នៅសហគមន៍កសិកម្ម ចំរើនផល ភូមិស្យា ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ដែលមានកសិករចូលរួមចំនួន ៣០ នាក់ (ស្រី ១៦ នាក់) ។

ទិន្នផលទទួលបានដូចខាងក្រោម៖

            ១. ស្រែទំលាប់កសិករទទួលបានទិន្នផល ២៧០០គ.ក្រ/ហ.ត

            ២. ស្រែបង្ហាញបច្ចេកទេសទទួលបានទិន្នផល ៣៨៥០គ.ក្រ/ហ.ត