ពីធីសម្ភោធ និងប្រគល់ទទួលឃ្លាំង និងលានហាលកសិផលដល់សហគមន៍កសិកម្មបឹងលាជសំបូរផល

17-Nov-2017

កាលពីថ្ងៃទី ១០​ ខែមីនា ឆ្នាំ២០១៧ សហគមន៍កសិកម្មបឹងលាជសំបូរផល ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានប្រារព្ធពីធីសម្ភោធ និងប្រគល់ទទួលឃ្លាំង និងលានហាលកសិផលដល់សហគមន៍កសិកម្មផ្ដល់ដោយរដ្ឋាភិបាលឥណ្ឌាក្រោមគម្រោងផ្ដល់ផលឆាប់រហ័សក្នុងក្របខ័ណ្ឌនៃគំនិតផ្ដួចផ្ដើម កិច្ចសហប្រតិបត្តិការមេគង្គគង្គា ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។