នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមគ្រូបង្គោលផ្នែកដំណាំស្រូវ នៃគម្រោងជម្រុញផលិតកម្មស្បៀង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំធ្វើទិវាស្រែបង្ហាញ នៅសហគមន៍កសិកម្ម ត្នោតជុំសាមគ្គី ភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ដែលមានកសិករចូលរួមចំនួន ៣០ នាក់ (ស្រី ១៤ នាក់) ។
ទិន្នផលទទួលបានដូចខាងក្រោម៖
១. ស្រែទំលាប់កសិករទទួលបានទិន្នផល ៣៦០០គ.ក្រ/ហ.ត
២. ស្រែបង្ហាញបច្ចេកទេសទទួលបានទិន្នផល ៤២៧៥/ហ.ត