ចុះផ្សព្វផ្សាយលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគំរូ សម្រាប់សហគមន៍កសិកម្ម

27-Oct-2017

នៅថ្ងៃព្រហស្បតិ៍ ទី ២៦ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារការិយាលយ័អភិវឌ្ឍន៍សហគមន៍កសិកម្ម ខេត្តពោធិ៍សាត់បានចុះផ្សព្វផ្សាយលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគំរូ សម្រាប់សហគមន៍កសិកម្មជូនក្រុមកសិករដាំបន្លែសុវត្ថិភាពមកពីភូមិ ធ្នោះតាចាប ឃុំ ស្នាមព្រះ និងភូមិចំការអូរ ឃុំ ត្រពាំជង ស្រុក បាកាន ខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួមមានដូចខាងក្រោម៖

  • លោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគនម៍កសិកម្ម
  • លោកស្រី ឡាវ សុភៈនាថ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
  • លោក ស សារី មន្តី្រទទួលបន្ទុកផ្នែកបន្លែ ស្រុកបាកាន
  • លោកស្រី ជ័យ ចន្នី មន្ត្រីទទួលបន្ទុកផ្នែកបន្លែ ស្រុកបាកាន
  • លោក ផុន មករា មន្ត្រីទទួលបន្ទុកផ្នែកបន្លែ ស្រុកបាកាន
  • កសិករចំនួន ៣១ នាក់ (ស្រី ១២ នាក់)

សរុមមានចំនួន ៣៦ នាក់ (ស្រី ១៤ នាក់)