????????????????

19-Oct-2017

លោកបណ្ឌិត ប៉ុញ ឧត្តម អនុប្រធានមន្ទីរ និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានដឹកនាំមន្ត្រីថ្នាក់ជាតិនៃក្រសួងកសិកម្ម និងមន្រ្តីថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តខេត្តព្រៃវែង​ និងកំពង់ធំ របស់កម្មវិធីជំរុញផលិកម្មដំណាំស្រូ និងការនាំចេញស្រូវអង្ករកម្ពុជា (RICE- SDP) មកធ្វើទស្សនកិច្ចសិក្សានៅសហគមន៍កសិកម្មចំនួន ២ ក្នុងខេត្តបាត់ដំបង ក្នុងគោលបំណងចំនួន ២គឺ៖

  1. សិក្សាពីផលិតកម្មគ្រាប់ពូជរបស់សហគមន៍កសិកម្ម
  2. ដំណើរការរបស់សហគមន៍កសិកម្ម ។

សហគមន៍កសិកម្មសង្ហាផល ស្ថិតនៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

សហគមន៍កសិកម្មកន្ទឺ១ភក្តីរស្មីជលសា ស្ថិតនៅភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង