ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៧ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងមន្ត្រីក្រោមឱវាទ បានចូលរួមមហាសន្និបាតសហគមន៍កសិកម្មមានជ័យរស្មីរុងរឿង ក្នុងគោលបំណង៖
- បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី និង គណៈកម្មាធិការត្រួតពិនិត្យថ្មី
- អនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងថ្មី។
លទ្ធផល៖
- បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលមានចំនួន ៥នាក់ ស្រី ៣នាក់ ដូចខាងក្រោម៖
- អ្នកស្រី ឡុង ម៉ុម ជាប្រធានក្រុមប្រឹក្សាសហគមន៍កសិកម្ម
- លោក អៀន ប្រុស ជាអនុប្រធាន
- លោក ហ៊ន ចាន់សុជាតិ ជាហេរិញ្ញឹក
- កញ្ញា រឿប ដារ៉ា ជាលេខា
- កញ្ញា រឿន កុលាប ជាសមាជិកក្រុមប្រឹក្សាភិបាល
- គណៈកម្មាធិការត្រួតពិនិត្យ មានចំនួន ៣នាក់ ស្រី ១នាក់ ដូចខាងក្រោម៖
- លោក ច្រឹង សុវណ្ណ ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ
- លោក កើត ពុធថៃ ជាអនុប្រធាន
- អ្នកស្រី យី ជូ ជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យ ។

