Study tour of Srei Khmer NGO to AC

23-Aug-2017

ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៧ 

លោក គង់ សុជា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និង លោក សេង ប៊ុនថា ប្រធានការិយាល័យស្រុកបន្ទាយស្រី បានដឹកនាំក្រុមទស្សនកិច្ចសិក្សាមកពី អង្គការស្រឡាញ់ខ្មែរ ប្រចាំខេត្តព្រៃវែង ទៅកាន់សហគមន៍កសិកម្មព្រះដាក់សែនជ័យ និងសហគមន៍ត្បែងខាងលិចជោគជ័យ ដើម្បីដកស្រង់បទពិសោធន៍ពីការដឹកនាំសហគមន៍ និងការប្រកបមុខរបរសហគមន៍កសិកម្ម