ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្មវិធីASPIRE ខេត្តក្រចេះបានរៀបចំវេទិកាភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ អ្នកផ្គត់ផ្គង់ និងអ្នកផ្តល់សេវាកម្មកសិកម្ម ដែលមានអ្នកចូលរួមដូចជា៖ អភិបាលស្រុកសំបូរ មន្រ្តីថ្នាក់ខេត្ត មន្រ្តីថ្នាក់ស្រុក អ្នកផ្សព្វផ្សាយឃុំ អង្គការក្រៅរដ្ឋាភិបាល ប្រធានសហគមន៍ អាជីវករលក់ដូរ និងកសិករ សរុបរួម៣៨នាក់/ស្រី១៤នាក់។
គោលបំណងរបស់វេទិការ៖
- រកឲ្យឃើញពីតម្រូវការ និងបញ្ហាប្រឈមនានារបស់សហគមន៍កសិកម្ម អ្នកផ្គត់ផ្គង់សំភារៈកសិកម្ម ក្រុមហ៊ុនឯកជន និងអង្គការNGO ដែលបានកំពង់បំពេញការងារលើការងារកសិកម្ម
- កំណត់ឲ្យឃើញពីតម្រូវការអាទិភាពជាក់ស្តែងរបស់សហគមន៍កសិកម្ម អ្នកផ្គត់ផ្គង់សំភារៈកសិកម្ម ក្រុមហ៊ុនឯកជន និងអង្គការNGO សម្រាប់មូលដ្ឋានក្នុងការអភិវឌ្ឍសមត្ថភាពលើការងារកសិកម្ម និង ភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ អ្នកផ្គត់ផ្គង់សំភារៈកសិកម្ម និងអ្នកផ្តល់សេវាកម្មកសិកម្មពាក់ព័ន្ធ(NGO/AC)។