វគ្គបណ្តុះបណ្តាលស្តពី ការត្រួតពិនិត្យសហគមន៍កសិកម្ម

10-Aug-2017

នៅថ្ងៃទី ០៩  ខែសីហា ឆ្នាំ២០១៧ ការិយាអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តពី ការត្រួតពិនិត្យសហគមន៍កសិកម្ម ជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសខេត្តពោធិ៍សាត់ ។

ដោយមានការជួយគាំទ្រពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម និងមានការចូលរួមពីការិយាល័យសហគមន៏កសិកម្មខេត្ត និងថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ៣៩ នាក់ (ស្រី ១៣នាក់) មាន ១៣ សហគមន៍មកពីស្រុកបាកាន​ កណ្តៀង ក្រគរ​ ភ្នំក្រវាញ​ និងក្រុងពោធិ៍សាត់។