ប្រជុំត្រៀមធ្វើមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម

01-Aug-2017

ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការណ៍ជាមួយអង្គការ ឌីភីអេ ប្រចាំខេត្តរតនគិរី បានរៀបចំប្រជុំជាមួយក្រុមកសិករ នៅភូមិ២ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ដើម្បីត្រៀមធ្វើមហាសន្និបាទគ្រាដំបូង។ ដោយមានការផ្ដួចផ្ដើមចងក្រងជាសហគមន៍នេះឡើងដោយអង្គការ ឌីភីអេ។ ហើយក្នុងនោះដែរមានកសិករ មន្រ្ដីរបស់អង្គការ ឌីភីអេ (DPA) និងមន្រ្ដីការិយាល័យអភិវឌ្ឍន៍សហគមន៍ សរុបចំនួន ៤៥នាក់ ហើយមានស្រីចូលរួមចំនួន២៥នាក់។ ការប្រជុំនោះបានផ្ដោតទៅលើ ការកំណត់ប្រាក់ភាគហ៊ុន ប្រាក់សមាជិកភាព ការបែងចែកប្រាក់ភាគលាភ និងប្រភេទមុខរបររបស់សហគមន៍។ ហើយការប្រជុំនេះបានប្រព្រឹត្តទៅបានយ៉ាងរលូន ចប់សព្វគ្រប់នៅវេលាម៉ោង ៣ៈ០០ នាទីល្ងាច។