នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នាយកដ្ឋានសហគមន៍កសិកម្មបានរៀបចំវេទិកាធុរកិច្ចសហគមន៍កសិកម្ម នៅសណ្ឋាគាររស្មីសុខាញ៉ូយ៉ក ទីរួមខេត្តកំពង់ឆ្នាំង។ វេទិកានេះ គឺស្ថិតក្រោមអធិបតីភាពលោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម លោក ងិន ហ៊ុន ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង និងសមាជិកដែលអញ្ជើញមកពីសហគមន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំង និងតំណាងក្រុមហ៊ុនឯកជនទាំងអស់។ នៅក្នុងវេទិកានេះ មានការចូលរួម១១៥នាក់ ដែលមកពី ៤៤សហគមន៍កសិកម្ម។